Q.1
១.វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ តិចណូ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៦៤។ ប៉ុន្តែ​ដើម​ឡើយ​ គ្រឹះស្ថាន​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ល្បី​មួយ​របស់​រដ្ឋ​នេះ មិន​មាន​ឈ្មោះ​ដូច​ប្រិយមិត្ត​បាន​ឃើញ​នា​ពេល​បច្ចុប្បន្ន​ឡើយ។ តើ​ប្រិយមិត្ត​ដឹង​ទេ​ថា តិចណូ ពី​មុន​មាន​ឈ្មោះ​យ៉ាង​ម៉េច?

Q.2
កាល​ពី​ថ្មីៗ​នេះ ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ទើប​នឹង​បញ្ចេញ​កម្មវិធី​ថតរូប​បង្ហាញ​សារ​ជូន​ពរ នៅ​លើ Smartphone Android និង iOS ដែល App ប្រភេទ​នេះ មិន​ធ្លាប់​មាន​ឡើយ​នៅ​ខ្មែរ​ពី​មុន​មក។ ប្រិយមិត្ត​ដឹង​ទេ​ថា App នោះ​ឈ្មោះ​អ្វី?

Q.3
តើ​បច្ចុប្បន្ន​ក្រុម​ហ៊ុន​ទូរសព្ទ​ចល័ត​មាន​ចំនួន​សរុប​ទាំង​អស់​ប៉ុន្មាន ដែល​បាន និង​កំពុង​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា?

Q.4
ធុរជន​ផ្នែក​បច្ចេកវិទ្យា​មួយ​រូប កំពុង​តែ​គ្រង​តំណែង​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភព​លោក​គិត​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ ២០១៨​នេះ។ តើ​បុគ្គល​រូប​នោះ​ជា​នរណា?

Q.5
នាយកប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Steve Jobs ស្លាប់​នៅ​ក្នុង​ឆ្នាំ​ណា?

Q.6
ចូល​រួម​ជាមួយ Apple ដំបូង​បង្អស់ Tim Cook មាន​តួនាទី​ត្រឹម​ជា អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​ប្រតិបត្តិ​ប៉ុណ្ណោះ​នៅ​ឆ្នាំ ១៩៩៨។ លោក​បាន​ផ្លាស់​ប្ដូរ​តួនាទី​បន្តបន្ទាប់​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​មួយ​នេះ។ សំណួរ​សួរ​ថា Tim ឡើង​កាន់​តំណែង​ជំនួស​មេ​ចាស់​ Apple លោក Steve Jobs ដែល​ស្លាប់​ទៅ នៅ​ឆ្នាំ​ណា?